Sunday, May 13, 2012
ជនជាតិដើមភាគតិចទំពួន២៣គ្រួសារប្រឈមបញ្ហាគ្មានដីធ្វើស្រែចម្ការ
2012-05-11
នៅឯខេត្តរតនគិរី ជនជាតិដើមភាគតិច ២៣គ្រួសារ កំពុងប្រឈមមុខនឹងបញ្ហាគ្មានដីប្រកបរបរកសិកម្ម ដើម្បីចិញ្ចឹមក្រុមគ្រួសារ បន្ទាប់ពីស្រែចំការរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនឯកជនចូលទៅកាន់កាប់យកអស់។
តំណាងប្រជាពលរដ្ឋកំណើតជនជាតិដើមភាគតិចទំពួន ២៣គ្រួសារ មានសមាជិកគ្រួសារសរុប ១០៧នាក់ រស់នៅភូមិសាយ៉ោះលើ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី សំដែងការឈឺចាប់ និងថ្កោលទោសចំពោះមន្ត្រីមូលដ្ឋានរបស់ពួកគាត់ថា មិនទទួលខុសត្រូវក្នុងតួនាទីជួយដោះស្រាយផលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក រដ្ឋា វីសាល៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អ្នកភូមិជីខ ខេត្តកោះកុង បិទផ្លូវជាតិតវ៉ារឿងដីធ្លី
ដោយ សេក បណ្ឌិត
2012-05-12
អ្នកភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រមាណជាង ៣០០នាក់ បាននាំគ្នាបិទផ្លូវជាតិ ៤៨ ត្រង់ម្តុំសាលាឃុំជីខលើ មិនឲ្យមានចរាចរឆ្លងកាត់តំបន់នោះឡើយ ចាប់តាំងពីម៉ោងប្រហែល ៩ព្រឹក ថ្ងៃសៅរ៍ ទី១២ ឧសភា។
RFA/Mom Sophon
អ្នកភូមិជីខ ប្រមាណជាង ៣០០នាក់ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ បិតផ្លូវជាតិលេខ៤៨ តវ៉ា កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០១២
បុរសអ្នកភូមិម្នាក់ ដែលកំពុងស្ថិតក្នុងក្បួនបាតុកម្មឈ្មោះ អាន ហៃយា បានឲ្យដឹងថា បំណងរបស់អ្នកភូមិដែលនាំគ្នាមកបិទផ្លូវជាតិនេះ គឺទាមទារឲ្យអាជ្ញាធរ តុលាការ ព្រមទាំងស្ថាប័នដែលពាក់ព័ន្ធមានវិធានការដោះស្រាយឲ្យបានឆាប់នូវជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងអ្នកភូមិ និងក្រុមហ៊ុនផលិតស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលកើតមានតាំងពីឆ្នាំ២០០៧មក។
លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថាមិនឲ្យនរណាម្នាក់ស្លាប់ដោយអត់បាយ
ដោយ ម៉ម មុនីរតន៍
2012-05-09
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលនឹងមិនឲ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាយនោះទេក្នុងអាណត្តិរបស់លោក។
RFA/Sok Serey
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និសីទកាសែតស្ដីពីជម្លោះព្រំដែនជាមួយថៃ នាវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១។
Click to listen here
ការថ្លែងយ៉ាងដូច្នេះរបស់ប្រមុខរដ្ឋាភិបាល ត្រូវគេដឹងថា គឺធ្វើឡើងដើម្បីធានាពីគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលភរិយារបស់លោកជាប្រធាន។ ក៏ប៉ុន្តែសាររបស់លោកនាយករដ្ឋមន្រ្តីនៅពេលនេះ ត្រូវបានអ្នកតាមដានការវិវត្តន៍ស្ថានការណ៍សង្គម និងពលរដ្ឋរងគ្រោះដោយការបណ្ដេញចេញចំអកថា ធ្វើឡើងក្នុងន័យគាំទ្រគោលនយោបាយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ខណៈគំរប់ខួបលើកទី ១៤៩ នៃទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមពិភពលោក នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២។
ថ្លែងនៅក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីប្ដេជ្ញាថា នឹងមិនបណ្ដោយឲ្យមានពលរដ្ឋណាមួយប្រឈមមុខស្លាប់ដោយការអត់បាយនោះទេ៖ «បទបញ្ជារបស់រាជរដ្ឋាភិបាលដែលថា មិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ ត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមថា ពាក្យស្លោកនេះ និងបទបញ្ជាដែលមានចរិតជាពាក្យស្លោកនេះ នឹងបន្តអនុវត្តតទៅទៀតតាមរយៈយន្តការរដ្ឋបាល និងតាមរយៈយន្តការកាកបាទក្រហម»។
ផ្ទុយពីការលើកឡើងរបស់នាយករដ្ឋមន្ត្រី អ្នកឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សង្គម និងអ្នករងគ្រោះដោយការបណ្តេញចេញពីលំនៅឋាន តាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចធ្វើឡើងដោយរដ្ឋាភិបាល រិះគន់ថា ការថ្លែងសារបែបនេះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពុំបានឆ្លុះបញ្ចាំងពីភាពពិតដែលពួកគេកំពុងប្រឈមនោះទេ។
នរណាជា "វីរបុរស" ក្នុងសង្គមខ្មែរ
ដោយ តាំង សារ៉ាដា
2012-05-09
មជ្ឈដ្ឋានជាច្រើនមើលឃើញការឲ្យងារជនណាម្នាក់ជា វីរបុរស ហាក់នៅមានភាពស្ទាក់ស្ទើរពីសង្គមខ្មែរ។
Click to listen
ពាក្យថាវីរបុរសមានន័យថា គឺជាជនណាម្នាក់ដែលហ៊ានលះបង់ប្រយោជន៍របស់ខ្លួន ដើម្បីប្រយោជន៍ទូទៅសម្រាប់សហគមន៍ និងសង្គម ហើយដែលអ្នកផ្សេងធ្វើមិនដូច។ សម្រាប់បរិបទប្រទេសកម្ពុជាវិញ គេឃើញមានមនុស្សជាច្រើន ដែលអាចចាត់ជាវីរបុរសបាន ប៉ុន្តែងារនេះនៅតែកប់ក្នុងបាតសង្គមដដែល។
មានមតិខ្លះលើកឡើងថា ភាពលំបាករបស់សង្គម ឬក្រុមមេដឹកនាំខ្មែរក្នុងការហៅងារនេះ គឺដោយសារអ្នកទាំងនោះប្រកាន់នូវទស្សនៈទេវរាជាខ្លាំងពេក។
លទ្ធិទេវរាជានេះ មានបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះ។ ព្រះរាជាដែលគ្រងរាជ្យតែងអភិសេកខ្លួនឯងអោយក្លាយជាទេវៈ ឬអាទិទេព ថ្វីត្បិតតែជួនកាលព្រះរាជាទាំងនោះ ខ្លះឡើងគ្រងរាជ្យតាមការបង្ហូរឈាម ហើយមិនទាំងជាប់សែស្រឡាយព្រះញាតិវង្សក៏ដោយ។
សាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា វប្បធម៌របស់ខ្មែរមិនសូវមានការលើកតម្កើងអ្នកដទៃ គឺដោយសារមេដឹកនាំសឹងគ្រប់ជំនាន់មិនសូវមានចំណេះដឹង មេដឹកនាំដែលកើតចេញពីរដ្ឋប្រហារ ឬធ្វើបដិវត្តន៍។
ព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រត្រូវបានគេដាក់តាំង ដើម្បីអបអរបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ
RFI/Channa Siv
ដោយ ប៉ែន បូណា
ថ្ងៃអាទិត្យនេះគឺជាថ្ងៃចម្រើនព្រះជន្ម ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា គម្រប់ ៥៩ ព្រះវស្សា និងយាងចូល ៦០ ព្រះវស្សា។ ក៏ដូចរៀងរាល់ឆ្នាំដែរ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវប្រារព្ធឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ខែឧសភាតទៅ។ រយៈពេលបីថ្ងៃនេះត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការនិងអ្នកបម្រើការងារទាំងឡាយ។
ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះជន្មគម្រប់៥៩ព្រះវស្សា និងឈានចូល៦០ព្រះវស្សាហើយនៅថ្ងៃអាទិត្យនេះ។ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រត្រូវគេប្រារព្ធធ្វើរយៈពេល៣ថ្ងៃនៅទូទាំងប្រទេស។ រយៈពេលបីថ្ងៃនេះក៏ត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាករបស់ជាតិទាំងមូលផងដែរ។
ក៏ដូចជារៀងរាល់ឆ្នាំដែរ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវបានប្រារព្ធធ្វើឡើងដោយស្ងៀមស្ងាត់ ដោយគ្មានពិធីអ្វីធំដុំទេ។ ពិធីនេះត្រូវបានគេប្រារព្ធតាមរយៈការដាក់តាំងលម្អព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រនៅពីមុខព្រះបរមរាជវាំង ក្រសួងស្ថាប័ន និងទីសាធារណៈនានា។ នៅក្នុងព្រះបរមរាជវាំងក៏គ្មានការប្រារព្ធពិធីអ្វីធំដុំដែរ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះរាជលេខាផ្ទាល់របស់អតីតព្រះមហាក្សត្រ មិនអាចទាក់ទងបានទេនៅថ្ងៃនេះ ប៉ុន្តែ មន្ត្រីនៃព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានឲ្យដឹងថា ព្រះមហាក្សត្រមិនដែលយកថ្ងៃចម្រើនព្រះជន្មព្រះអង្គទៅប្រារព្ធពិធីអ៊ឹកអធិកអ្វីឡើយ តែព្រះអង្គបានប្រើពេលវេលានេះ ដើម្បីស្តេចយាងចុះសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ជនក្រីក្រនៅតាមទីជនបទនានា។
គួរកត់សម្គាល់ថា ក្នុងរយៈពេល៣ថ្ងៃនេះ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវបានគេកត់សម្គាល់តាមរយៈសារលិខិតថ្វាយព្រះពរពីសំណាក់ឥស្សរជនកំពូលៗ ដូចជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ លិខិតថ្វាយព្រះពរទាំងនោះត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដូចជាកាសែត វិទ្យុ និងជាពិសេសតាមកញ្ចក់ទូរទស្សន៍។ ចំណែកប្រជាពលរដ្ឋទូទៅ ក៏ដូចជាមន្ត្រីរាជការ បុគ្គលិក កម្មករផ្សេងៗដែរ បានយកពេលវេលាឈប់សម្រាកនេះដើម្បីធ្វើដំណើរកម្សាន្តទៅតាមបំណងរៀងៗខ្លួន។
ព្រះករុណាសម្តេចព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រកម្ពុជា កាលពីខែតុលាឆ្នាំ២០០៤ បន្ទាប់ពីព្រះរាជបិតារបស់ទ្រង់ គឺសម្តេចឳ នរោត្តម សីហនុ បានប្រកាសដាក់រាជសម្បត្តិ។ ក្រោយការឡើងគ្រងរាជសម្បត្តិ ព្រះអង្គតែងយាងចុះសួរសុខទុក្ខប្រជារាស្ត្រនៅគ្រប់ខេត្តក្រុងទូទាំងប្រទេស។ រយៈពេលបីថ្ងៃនេះ រាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ជាងធម្មតា ពីព្រោះតែអ្នកទីក្រុងជាច្រើនបានចាកចេញទៅធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្ត៕

TAGS: កម្ពុជា - ព្រះមហាក្សត្រ
from: RFI
បិទផ្លូវ១៨ម៉ោង អ្នកតវ៉ាសម្រេចបើកផ្លូវវិញទាំងគ្មានដំណោះស្រា
ផ្លូវជាតិលេខ ៤៨ ដែលត្រូវកកស្ទះ ក្នុងការតវ៉ាបិទផ្លូវប្រឆាំងនឹងក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់
RFI/Soklim Ky
ដោយ គី សុខលីម
ប្រជាពលរដ្ឋច្រើនរយនាក់ដែលបានបិទផ្លូវជាតិលេខ៤៨ ឆ្ពោះទៅកាន់ខេត្តកោះកុង តាំងពីម៉ោង១០ព្រឹក កាលពីថ្ងៃទី១២ រហូតដល់ម៉ោង៤កន្លះព្រឹក ថ្ងៃទី១៣ខែឧសភានេះ ទើបសម្រេចបើកឡើងវិញ។ ការសម្រេចបើកឡើងវិញនេះ គឺដោយសាររថយន្តអ្នកធំ និងអ្នកមានអំណាចមួយចំនួននាំគ្នាលួចបើកតាមផ្លូវវាង និងម៉្យាងទៀតគឺដោយសារអ្នកតវ៉ាអាណិតអាសូរចំពោះអ្នកដឹកទំនិញរកស៊ី។
បន្ទាប់ពីឈរនិងដេកតវ៉ាអស់រយៈពេល១៨ម៉ោងរួចមក អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ពីរឿងដីសម្បទានសេដ្ឋកិច្ចដាំអំពៅ នៅក្នុងខេត្តកោះកុង បានសម្រេចបើកផ្លូវអោយអ្នកដំណើរធ្វើចរាចរណ៍ឡើងវិញហើយ កាលពីម៉ោង៤កន្លះព្រឹកថ្ងៃទី១៣ខែឧសភានេះ។
ការតវ៉ាបិទផ្លូវបានចាប់ផ្តើមឡើងតាំងពីម៉ោង១០ព្រឹក នាថ្ងៃទី១២ខែឧសភា រហូតដល់ម៉ោង៤កន្លះទៀបភ្លឺ នៅថ្ងៃទី១៣ខែឧសភានេះ ទើបសម្រេចបើកផ្លូវឡើងវិញ។
លោក សេង កៅ តំណាងសហគមន៍អ្នកតវ៉ាម្នាក់បាននិយាយប្រាប់តាមទូរស័ព្ទក្រោយការបើកផ្លូវនៅថ្ងៃអាទិត្យនេះថា៖ «ការសម្រេចបើកផ្លូវឡើងវិញនេះគឺដោយសាររថយន្តអ្នកធំនិងអ្នកមានអំណាចមួយចំនួននាំគ្នាលួចបើកតាមផ្លូវវាងក្នុងដីរបស់លោកឧញ៉ា លី យ៉ុងផាត់ និងម៉្យាងទៀតគឺដោយសារអ្នកតវ៉ាអាណិតអាសូរចំពោះអ្នកដឹកទំនិញរកស៊ី»។
រថយន្តរាប់រយគ្រឿងបានជាប់គាំងនៅលើទ្រូងផ្លូវក្នុងស្រុកស្រែអំបិលខេត្តកោះកុងកាលពីថ្ងៃម្សិលមិញ។ រថយន្តភាគច្រើនគឺជារថយន្តអ្នកទេសចរនិងរថយន្តអ្នកដឹកទំនិញពីក្រុងភ្នំពេញទៅកាន់ខេត្តកោះកុង និងពីកោះកុងមកទីក្រុងភ្នំពេញ។ ការតវ៉ាកាលពីម្សិលមិញនេះធ្វើឡើងតាមទម្រង់ស្រាក់ដៃគ្នាឈរកាត់ទទឹងផ្លូវក្រោមដំណក់ទឹកភ្លៀងតាំងពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៤ល្ងាចថ្ងៃទី១២ខែឧសភា។
លុះរាត្រីកាលមកដល់ អ្នកតវ៉ាប្រមាណជា២០០នាក់បាននាំគ្នាកាប់ដើមស្វាយចន្ទីមកដាក់បង្ខាំងនៅកណ្តាលផ្លូវ។ អ្នកខ្លះអង្គុយលើដើមស្វាយចន្ទីមួយយប់ទល់ភ្លឺមិនបានសម្រាន្តទេ។ អ្នកខ្លះទៀត បាននាំគ្នាក្រាលតង់ដើម្បីសម្រាកយកកម្លាំងខ្លះ។ នៅពេលយប់ មិនមានភ្លៀងធ្លាក់ដូចកាលពីពេលថ្ងៃទេ។
អ្នកតវ៉ាបានបញ្ជាក់ប្រាប់ថា យប់កាន់តែជ្រៅ ប្រជាជនអ្នកតវ៉ាមានចំនួនកាន់តែច្រើនពីព្រោះអ្នកដំណើរផ្សេងទៀតបានចូលរួមបន្ថែមទៀត។ បូកទាំងអ្នកតវ៉ា ទាំងអ្នកស្ទះផ្លូវ មនុស្សអាចចំនួនដល់ទៅ១០០០នាក់នៅលើដងផ្លូវត្រង់ចំណុចស្រុកស្រែអំបិល ខេត្តកោះកុង កាលពីយប់ម្សិលមិញ។
នៅក្នុងព្រឹត្តិការណ៍តវ៉ានោះ បាតុករមិនមានអ្វីហូបគ្រប់គ្រាន់ទេ ដោយសារជីវភាពក្រីក្រ។ លោក សេង កៅ តំណាងសហគមន៍អ្នកតវ៉ាបាននិយាយប្រាប់ថា ពួកគាត់បានចំណាយអង្ករ២០០គីឡូក្រាមសម្រាប់ការងារតវ៉ាចំនួន១៨ម៉ោងកាលពីយប់ម្សិលមិញនេះ។ អង្ករទាំងអស់នេះមិនមែនសម្រាប់ហូបតែអ្នកតវ៉ាទេ។ ប៉ុន្តែអ្នកកកស្ទះចរាចរក៏ចូលរួមហូបដែរ។ ពួកគេមានបាយហូបគ្រប់គ្រាន់ប៉ុន្តែគ្មានម្ហូបហូបទេ។ ពួកគេហូបជាមួយទឹកត្រីម្ទេសនិងអំបិល។ លោក សេង កៅ បាននិយាយថា អ្នកតវ៉ាមានជីវភាពកាន់តែក្រីក្រឡើងៗ ពីព្រោះពួកគាត់គ្មានដីធ្វើស្រែចម្ការ។ កូនមិនបានទៅសាលារៀន។
ការបិទផ្លូវនេះគឺជាការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដាំអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល។ ប្រជាជនបានចោទថា ក្រុមហ៊ុនបានរំលោភយកដីរបស់ពួកគាត់តាមរយៈដីសម្បទានសេដ្ឋកិច្ចនេះ។ ជម្លោះនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែគ្មានដំណោះស្រាយ។
បើទោះបីជាមិនមានលទ្ធផលក៏ដោយនៅពេលនេះ ប៉ុន្តែអ្នកតវ៉ាសន្យាថា ពួកគេនឹងបន្តការតវ៉ាតទៅទៀតនៅចុងខែនេះ។ ការតវ៉ាលើកក្រោយនេះ អាចធ្វើឡើងតាមទម្រង់បិទផ្លូវដដែល ឬអាចទៅតវ៉ានៅពីមុខតុលាការខេត្តកោះកុង៕

TAGS: កម្ពុជា - ជម្លោះដីធ្លី
Freeing the kingdom of mines
Uploaded by PhnomPenhPost on Dec 5, 2011
Although demining groups have been operating in Cambodia for nearly two decades, experts estimate there are still nearly 700,000 hectares of land needing to be cleared, much of it in places like Malai district.
Chut Wutty's memory spurs anti-logging campaign
By Guy De LauneyBBC News, Phnom Penh
| A memorial service was held on Friday for Chut Wutty |
“People seem to be exercising self-censorship - they're afraid of being prosecuted for defamation and incitement,”
Ratanakiri is a beautiful province in the north of this country - with
volcanic lakes, waterfalls and huge areas of unspoiled forest.
Most of the people who live there belong to indigenous hill tribes who worship spirits in nature.
But peace has brought smooth-surfaced roads and outsiders to rural parts of the country that were once remote.
The hill tribes complain that the newcomers try to trick them out of
their traditional lands - and hack down the trees which make up what
they call the "spirit forests".
A young man from the Tampeun people told me he knew where loggers were
at work - and volunteered to show me. So we jumped into a battered
pickup - and slithered along a narrow trail through the forest.
Suddenly we burst out into a clearing. And immediately it seemed that we had made a horrible mistake.
| Chut Wutty was one of Cambodia's most outspoken activists |
Among piles of cut timber, there was a group of young men who did not
look thrilled to see us. Several were dressed in military fatigues - and
at least a couple were toting AK-47 rifles. The only way out was behind
us.
I jumped out of the car, smiled and shouted hello.
A slightly older man turned and beamed broadly. It turned out that not
only did he speak English, but he was an avid listener to the BBC.
Instead of being held at gunpoint, we were invited to lunch.
I remembered this incident, a few years on, when I heard about the violent death of Chut Wutty.
I knew him a little - he used to be a soldier before getting a job with
the British environment monitor Global Witness, which meant he saw at
first-hand the devastation of Cambodia's forests.
When his employers were kicked out of Cambodia for alleging connections
between the government and illegal loggers, Wutty set up his own
organisation.