បន្ទាប់ពីឈរនិងដេកតវ៉ាអស់រយៈពេល១៨ម៉ោងរួចមក អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ពីរឿងដីសម្បទានសេដ្ឋកិច្ចដាំអំពៅ នៅក្នុងខេត្តកោះកុង បានសម្រេចបើកផ្លូវអោយអ្នកដំណើរធ្វើចរាចរណ៍ឡើងវិញហើយ កាលពីម៉ោង៤កន្លះព្រឹកថ្ងៃទី១៣ខែឧសភានេះ។
ការតវ៉ាបិទផ្លូវបានចាប់ផ្តើមឡើងតាំងពីម៉ោង១០ព្រឹក នាថ្ងៃទី១២ខែឧសភា រហូតដល់ម៉ោង៤កន្លះទៀបភ្លឺ នៅថ្ងៃទី១៣ខែឧសភានេះ ទើបសម្រេចបើកផ្លូវឡើងវិញ។
លោក សេង កៅ តំណាងសហគមន៍អ្នកតវ៉ាម្នាក់បាននិយាយប្រាប់តាមទូរស័ព្ទក្រោយការបើកផ្លូវនៅថ្ងៃអាទិត្យនេះថា៖ «ការសម្រេចបើកផ្លូវឡើងវិញនេះគឺដោយសាររថយន្តអ្នកធំនិងអ្នកមានអំណាចមួយចំនួននាំគ្នាលួចបើកតាមផ្លូវវាងក្នុងដីរបស់លោកឧញ៉ា លី យ៉ុងផាត់ និងម៉្យាងទៀតគឺដោយសារអ្នកតវ៉ាអាណិតអាសូរចំពោះអ្នកដឹកទំនិញរកស៊ី»។
រថយន្តរាប់រយគ្រឿងបានជាប់គាំងនៅលើទ្រូងផ្លូវក្នុងស្រុកស្រែអំបិលខេត្តកោះកុងកាលពីថ្ងៃម្សិលមិញ។ រថយន្តភាគច្រើនគឺជារថយន្តអ្នកទេសចរនិងរថយន្តអ្នកដឹកទំនិញពីក្រុងភ្នំពេញទៅកាន់ខេត្តកោះកុង និងពីកោះកុងមកទីក្រុងភ្នំពេញ។ ការតវ៉ាកាលពីម្សិលមិញនេះធ្វើឡើងតាមទម្រង់ស្រាក់ដៃគ្នាឈរកាត់ទទឹងផ្លូវក្រោមដំណក់ទឹកភ្លៀងតាំងពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៤ល្ងាចថ្ងៃទី១២ខែឧសភា។
លុះរាត្រីកាលមកដល់ អ្នកតវ៉ាប្រមាណជា២០០នាក់បាននាំគ្នាកាប់ដើមស្វាយចន្ទីមកដាក់បង្ខាំងនៅកណ្តាលផ្លូវ។ អ្នកខ្លះអង្គុយលើដើមស្វាយចន្ទីមួយយប់ទល់ភ្លឺមិនបានសម្រាន្តទេ។ អ្នកខ្លះទៀត បាននាំគ្នាក្រាលតង់ដើម្បីសម្រាកយកកម្លាំងខ្លះ។ នៅពេលយប់ មិនមានភ្លៀងធ្លាក់ដូចកាលពីពេលថ្ងៃទេ។
អ្នកតវ៉ាបានបញ្ជាក់ប្រាប់ថា យប់កាន់តែជ្រៅ ប្រជាជនអ្នកតវ៉ាមានចំនួនកាន់តែច្រើនពីព្រោះអ្នកដំណើរផ្សេងទៀតបានចូលរួមបន្ថែមទៀត។ បូកទាំងអ្នកតវ៉ា ទាំងអ្នកស្ទះផ្លូវ មនុស្សអាចចំនួនដល់ទៅ១០០០នាក់នៅលើដងផ្លូវត្រង់ចំណុចស្រុកស្រែអំបិល ខេត្តកោះកុង កាលពីយប់ម្សិលមិញ។
នៅក្នុងព្រឹត្តិការណ៍តវ៉ានោះ បាតុករមិនមានអ្វីហូបគ្រប់គ្រាន់ទេ ដោយសារជីវភាពក្រីក្រ។ លោក សេង កៅ តំណាងសហគមន៍អ្នកតវ៉ាបាននិយាយប្រាប់ថា ពួកគាត់បានចំណាយអង្ករ២០០គីឡូក្រាមសម្រាប់ការងារតវ៉ាចំនួន១៨ម៉ោងកាលពីយប់ម្សិលមិញនេះ។ អង្ករទាំងអស់នេះមិនមែនសម្រាប់ហូបតែអ្នកតវ៉ាទេ។ ប៉ុន្តែអ្នកកកស្ទះចរាចរក៏ចូលរួមហូបដែរ។ ពួកគេមានបាយហូបគ្រប់គ្រាន់ប៉ុន្តែគ្មានម្ហូបហូបទេ។ ពួកគេហូបជាមួយទឹកត្រីម្ទេសនិងអំបិល។ លោក សេង កៅ បាននិយាយថា អ្នកតវ៉ាមានជីវភាពកាន់តែក្រីក្រឡើងៗ ពីព្រោះពួកគាត់គ្មានដីធ្វើស្រែចម្ការ។ កូនមិនបានទៅសាលារៀន។
ការបិទផ្លូវនេះគឺជាការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនដាំអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាល។ ប្រជាជនបានចោទថា ក្រុមហ៊ុនបានរំលោភយកដីរបស់ពួកគាត់តាមរយៈដីសម្បទានសេដ្ឋកិច្ចនេះ។ ជម្លោះនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែគ្មានដំណោះស្រាយ។
បើទោះបីជាមិនមានលទ្ធផលក៏ដោយនៅពេលនេះ ប៉ុន្តែអ្នកតវ៉ាសន្យាថា ពួកគេនឹងបន្តការតវ៉ាតទៅទៀតនៅចុងខែនេះ។ ការតវ៉ាលើកក្រោយនេះ អាចធ្វើឡើងតាមទម្រង់បិទផ្លូវដដែល ឬអាចទៅតវ៉ានៅពីមុខតុលាការខេត្តកោះកុង៕

0 comments:
Post a Comment