ដោយ សេក បណ្ឌិត
2012-05-12
អ្នកភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រមាណជាង ៣០០នាក់ បាននាំគ្នាបិទផ្លូវជាតិ ៤៨ ត្រង់ម្តុំសាលាឃុំជីខលើ មិនឲ្យមានចរាចរឆ្លងកាត់តំបន់នោះឡើយ ចាប់តាំងពីម៉ោងប្រហែល ៩ព្រឹក ថ្ងៃសៅរ៍ ទី១២ ឧសភា។
អ្នកភូមិជីខ ប្រមាណជាង ៣០០នាក់ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ បិតផ្លូវជាតិលេខ៤៨ តវ៉ា កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០១២
បុរសអ្នកភូមិម្នាក់ ដែលកំពុងស្ថិតក្នុងក្បួនបាតុកម្មឈ្មោះ អាន ហៃយា បានឲ្យដឹងថា បំណងរបស់អ្នកភូមិដែលនាំគ្នាមកបិទផ្លូវជាតិនេះ គឺទាមទារឲ្យអាជ្ញាធរ តុលាការ ព្រមទាំងស្ថាប័នដែលពាក់ព័ន្ធមានវិធានការដោះស្រាយឲ្យបានឆាប់នូវជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ រវាងអ្នកភូមិ និងក្រុមហ៊ុនផលិតស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលកើតមានតាំងពីឆ្នាំ២០០៧មក។
រហូតដល់ម៉ោងជាង១២ ថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី១២ ឧសភា អាជ្ញាធរមិនទាន់មានវិធានការដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីបើកផ្លូវឲ្យអ្នកដំណើរឆ្លងកាត់តំបន់នោះបាននៅឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
មតិ