Thursday, May 24, 2012

Arrest/detention of Venerable Monk Loun Sovath Prior to Possible Defrocking


Published on May 23, 2012 by licadhocanada
On May 24, 2012 - Venerable Loun Sovath was arrested and sent for defrocking process. At the time of this video posting, the situation is still unfolding.
កាលពី​ព្រឹក​ មិញ​នេះ​ថ្ងៃ​ទី ២៤ ខែ ឧសភា ឆ្នាំ ២០១២ ព្រះតេជព្រះគុណ លួន សាវ៉ាត ត្រូវ​បាន​អាជ្ញាធរ​ភ្នំពេញ​ចាប់​ខ្លួន​ហើយ នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នេះ។ គួរ​បញ្ជាក់​ថា​ព្រះតេជព្រះគុណ លួន សាវ៉ាត ជា​មនុស្ស​សកម្ម​ម្នាក់​ដែល​ចេញ​មុខ​ជួយ​ និង ការពារ​ដល់​ប្រជាជន​ ដែល​រងគ្រោះ​ដោយ​ការ​ឆក់​ប្លន់​ដី ធ្លី ផ្ទះ​សម្បែង​ទូទាំង​ប្រទេស​ ពី​សំណាក់​ឈ្មួញ​ដែល​ឃុបឃិត​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ព្រះអង្គ​ធ្លាប់​ជួប​ការ​ធ្វើ​ទុក្ខបុកម្នេញ​​ជាច្រើន​លើក​ច្រើន​សារ​ដូចជា​ ការ​បណ្ដេញ​ពី​វត្ត ការ​ហាម​ឃាត់​គ្រប់​វត្ត​អារាម​ទាំង​អស់​មិន​អោយ​ទទួល​យក​ព្រះអង្គ​អោយ​គង់​ នៅ ការ​​គំរាម​ចាប់​ខ្លួន​ជាច្រើន​សារ។ មិន​តែ​ប៉ុណ្ណោះ​ព្រះអង្គ​ក៏​បាន​ចូល​រួម​​ឈឺឆ្អាល ​ប្រឆាំង​នឹង​​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ​ខ្មែរ ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍​ផង​ដែរ។
តើ​ រដ្ឋាភិបាល​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មាន​អ្វី​ផ្សេង​ទៀត​ទេ​ក្រៅ​ពី​បាញ់​សំលាប់​​ប្រជាជន កម្មករ អ្នក​ស្នេហា​ជាតិ អ្នក​ការពារ​សម្បត្តិ​ធម្មជាតិ អ្នក​ការពារ​ប្រជាជន ដើម្បី​ឈ្មួញ នាយទុន ក្រុមហ៊ុន​អស់​ទាំង​នោះ?
ឈាម​ខ្មែរ​នៅ ​តែ​ហូរ ទឹកភ្នែក​ខ្មែរ​នៅ​តែ​ស្រក់ សម្រែក​ការ​ឈឺចាប់​របស់​ខ្មែរ​នៅ​តែ​ដង្ហោយ​ ធនធាន​ធម្មជាតិ​ព្រៃឈើ ត្រី បឹង​បួរ រ៉ែ ខ្មែរ​នៅ​តែ​ត្រូវ​គេ​បំផ្លាញ ដី ផ្ទះ​សម្បែង​ខ្មែរ​​នៅ​តែ​គេ​ឆក់​ប្លន់ ប្រទេស​ខ្មែរ​ទាំង​មូលនៅ​តែ​​ត្រូវ​បាន​ យួន ចូល​មក​គគ្រឹកគគ្រេង​​ទាំង​យប់​ទាំង​ថ្ងៃ បំណុល​ខ្មែរ​ជំពាក់​គេ​កើន​ឡើង​ជា​លំដាប់…….តើ​ប្រទេស​ខ្មែរ​ ដែល​នៅ​សល់​តូច​ប៉ុន​កូនដៃ​នេះ នឹង​ត្រូវ​បាន​បញ្ចប់​​នៅ​នាទី​ចុងក្រោយ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​​ ហ៊ុន សែន ដ៏​មហា​ឃោរឃៅ យង់ឃ្នង កម្លៅ​នេះ​ តើ​ពិត​មែន​ទេ? ប្រជាជន​ខ្មែរ​អើយ ប្រជាជន​ជា​ទី​ស្នេហា​របស់​ខ្ញុំ ប្រជាជន​ដែល​កំពុង​តែ​គាំទ្រ​ បោះឆ្នោត​អោយ​លោក ហ៊ុន សែន ទាំង​ងងឹតងងល់ ទាំង​ងងើល​ អ្នក​នេះ​ហើយ​ជា​អ្នក​រួម​ចំណែក​បំផ្លាញ​ជាតិ​ខ្លួន​ឯង មាតុភូមិ​ខ្លួន​ឯង​​​​​អោយ​ដាច់​ដង្ហើម​សូន្យសុង “ភ្ញាក់​ឡើង ​ភ្ញាក់​ឡើង ភ្ញាក់​កំណើត​ឡើង​ខ្មែរ​អើយ”។

Monday, May 21, 2012

Many NGOs Contribute to Cycle of Corruption: Filmmaker (Cambodia news in...



Published on May 16, 2012 by
Cambodia is facing a cycle of continued aid dependency and corruption, an American filmmaker says. Tim Sorel, who produced the short documentary, "The Trap of Saving Cambodia," told VOA Khmer that local and international NGOs are complicit in the nation's corruption because they allow it or abet it. However, some NGOs are starting to stand up to it and refusing to pay bribes or tolerate other forms of corruption, he said. (Men Kimseng with TV interview in Washington studio.)

Prey Lang Forestry Activists Lobby Washington for Help (Cambodia news in...

Published on May 18, 2012 by
Environmental activists from Prey Lang forest have brought their concerns to Washington seeking international support to end deforestation in Cambodia.
Phouk Hong, a Kuy ethnic minority who led a three-member team, told VOA Khmer in an TV interview that concession companies have destroyed the forest and do more harm to local culture than good. VOA Khmer's Men Kimseng reports.

សាលាក្ដី​ខ្មែរក្រហម​ផ្អាក​សវនាការ​ ដោយ​សារ​ជន​ជាប់​ចោទ អៀង សារី ឈឺ

Photo courtesy of ECCC
២៨-មិថុនា-២០១១៖ អៀង សារី ក្នុង​អំឡុង​ពេល​សវនាការ​បឋម​នៃ​សំណុំ​រឿង ០០២ នៅ​ថ្ងៃ​ទី​២ នា​សាលាក្ដី​ខ្មែរ​ក្រហម។


សាលាក្ដី​ខ្មែរក្រហម​ផ្អាក​សវនាការ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​ឧសភា​នេះ ព្រោះ​អវត្តមាន​របស់​ជន​ជាប់​ចោទ អៀង សារី។
ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម លោក​ចៅក្រម និល ណុន បាន​សម្រេច​ផ្អាក​សវនាការ​ដោយ​សារ​តែ​ជន​ជាប់​ចោទ អៀង សារី ឈឺ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ៖ «ដូច្នេះ អង្គ​ជំនុំជម្រះ​ប្រកាស​ផ្អាក​សវនាការ​ថ្ងៃ​នេះ ត្រឹម​នេះ ហើយ​សវនាការ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១២ ដូច​បាន​ជម្រាប​រួច​ហើយ»