Thursday, June 7, 2012
លោក កឹម សុខា នឹងជួបចរចាជាមួយលោក សម រង្ស៊ី នៅខែកក្កដា
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានឲ្យដឹងថា លោកនឹងទៅជួបលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅខែកក្កដា ខាងមុខ ដើម្បីពិភាក្សាគ្នាអំពីគោលការណ៍នៃការរួបរួមគ្នាឲ្យទៅជាគណបក្សតែមួយរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី។
RFA/Uon Chhin
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃ៧ មិថុនា ឆ្នាំ២០១២។
លោក កឹម សុខា ជាប្រធានគណបក្សសិទ្ធិមនុស្ស បានឲ្យដឹងនៅថ្ងៃទី៧ មិថុនា ថា លោករំពឹងថា ការជួបគ្នារវាងរួបលោក និងលោក សម រង្ស៊ី លើកនេះ អាចរកចំណុចរួមដើម្បីឈានទៅរកចំណុចរួបរួមគ្នាបាន ពីព្រោះថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក៏ចង់ឲ្យគណបក្សទាំងពីររួបរួមគ្នា ដើម្បីរួមកំលាំងអ្នកប្រជាធិបតេយ្យក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតជាតិលើកទី៥ ឆ្នាំ២០១៣ ខាងមុខ។
លោក កឹម សុខា បានឆ្លើយតបដូច្នេះនៅបន្ទាប់ពីប្រធានស្ដីទីគណបក្ស សម រង្ស៊ី លោក គង់ គាំ បានផ្ញើលិខិតអញ្ជើញលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃទី៦ មិថុនា ទៅជួបប្រជុំគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ ថ្ងៃទី៣០ ខែមិថុនា ខាងមុខ ដើម្បីពិភាក្សាគ្នាស្ដីពីការបង្រួបបង្រួមកំលាំងប្រជាធិបតេយ្យខ្មែរទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងដើម្បីដណ្ដើមជ័យជំនះបញ្ចប់អំណាចផ្ដាច់ការក្នុងការបោះឆ្នោតសកលនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខ។
លោក កឹម សុខា បញ្ជាក់ថា ដោយសារថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស មានកម្មវិធីរវល់ចាំបាច់របស់ខ្លួនរួចហើយ ដូច្នេះលោកសុំឲ្យលោក សម រង្ស៊ី កំណត់យកថ្ងៃណាមួយក៏បានក្នុងសប្ដាហ៍ទី២ នៃខែកក្កដា តាមទីកន្លែងណាដែលលោក សម រង្ស៊ី អាចកំណត់យកបាន។
Labels:
លោក កឹម សុខា
លោក សម រង្ស៊ី គ្រោងចូលស្រុកវិញក្រោយបោះឆ្នោតឃុំសង្កាត់
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេស គ្រោងនឹងវិលមកកម្ពុជាវិញ នៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចប់។
RFA File
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតនិងពលរដ្ឋជាច្រើនរយនាក់នៅឯទីស្នាក់ការគណបក្សសមរង្ស៊ីក្នុងក្រុងភ្នំពេញ នាថ្ងៃ៣០ កក្កដា ២០០៨។
លោក សម រង្ស៊ី បានប្រកាសបែបនេះតាមសន្និសីទវីដេអូ ទៅកាន់សមាជិក និងអ្នកគាំទ្រគណបក្សរបស់លោក នៅថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៣ នៅយប់ថ្ងៃទី០១ ខែមិថុនា នាមុខតុលាការកំពូល ឬអតីតអាគាររដ្ឋសភា។
លោក សម រង្ស៊ី នៅតែបញ្ជាក់ថា ការវិលមកវិញនេះ គឺពុំត្រូវការអោយមានការសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជា ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី មណ្ឌលកណ្ដាល លោក សុន ឆ័យ ធ្លាប់មានប្រសាសន៍ថា ប្រសិនបើគណបក្ស សម រង្ស៊ី ឈ្នះបានសំឡេងច្រើនដូចការរំពឹងទុក លោក សម រង្ស៊ី នឹងវិលមកកម្ពុជាវិញ ដោយមិនបារម្ភពីទោសទណ្ឌប្រឆាំងរូបលោក ដែលត្រូវកាត់សេចក្ដីដោយតុលាការនាពេលកន្លងមកនោះទេ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងត្រូវបានតុលាការប្រទេសកម្ពុជា ផ្ដន្ទាទោសអោយជាប់ពន្ធនាគារជាង ១០ឆ្នាំ ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ការក្លែងឯកសារសាធារណៈ ក្លែងឯកសារផែនទី និងផ្សព្វផ្សាយព័ត៌មានមិនពិត។
Labels:
លោក សម រង្ស៊ី
២៧ឆ្នាំក្រោមការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
ភ្នាក់ងារអង្គការសិទ្ធិមនុស្សអន្តរជាតិបានចាត់ទុកថា ការដឹកនាំរយៈពេល ១ម៉ឺនថ្ងៃ ស្មើនឹង ២៧ឆ្នាំ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចគ្នាទៅនឹងក្រុមមេដឹកនាំដែលល្បីខាងការគ្រប់គ្រងប្រទេសបែបផ្តាច់ការបំផុត ក្នុងពិភពលោក។
នៅក្នុងអត្ថបទរបស់ លោក ប្រេដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលចុះផ្សាយក្នុងទំព័រកាសែត ឌឹ ញូវ យ៉ក ថែម (The New York Time) និងចុះផ្សាយនៅក្នុងព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅក្នុងប្រទេសកម្ពុជា កាលពីដើមខែមិថុនា នេះ បានសរសេរថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ក្នុងចំណោមក្រុមមេដឹកនាំបែបជើងកាង និងចិត្តឆៅ ដែលជាក្រុមមនុស្សជើងខ្លាំងគ្រប់គ្រងបែបបំភិតបំភ័យឥតសំចៃខាងការប្រើអំពើហិង្សា ប្រហារក្រុមអ្នកជំទាស់ដោយមិនខ្លាចច្បាប់ និងអមទៅដោយកងកំលាំងអង្គរក្សផ្ទាល់ខ្លួន បំពាក់សព្វាវុធគ្រប់ធុន។
Labels:
លោក ហ៊ុន សែន
លោក ហ៊ុន សែន ប្រដូចលោក សម រង្ស៊ី ទៅនឹងសត្វក្អាត់
RFA/Soun Sophalmony
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៦ នៅភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មទៅនឹង លោក សម រង្ស៊ី ដែលបានអះអាងថា រូបលោកនឹងរកកិច្ចអន្តរាគមន៍ពីប្រទេសវៀតណាម ដើម្បីឲ្យជួយរូបលោកបានវិលត្រឡប់ចូលស្រុកខ្មែរវិញ។
លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥៦ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា បានប្រកាសថា ប្រទេសវៀតណាមមិនអាចមានសម្ពាធលើរូបលោកបានទេ។ អ្នកដែលមានឥទ្ធិពលលើរូបលោក គឺប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបប្រដូច លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងទៅនឹងសត្វក្អាត់ ដែលនៅក្នុងក្អម ហើយស្រែកយំឮៗ។ ការថ្លែងបែបនេះត្រូវបានលោកពន្យល់ថា ការបោះឆ្នោតឃុំ-សង្កាត់ បានបញ្ចប់ទៅហើយ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងនៅតែបន្តស្រែកជេររូបលោកទៀត។ លោកនាយករដ្ឋមន្ត្រីបានប្រតិកម្មទៅកាន់ លោក សម រង្ស៊ី ដោយនិយាយមិនចំឈ្មោះថា មានអ្នកទោសនិរទេសម្នាក់ បាននិយាយថា គេមិនចាំបាច់ចរចាជាមួយ លោក ហ៊ុន សែន ទេ ព្រោះ លោក ហ៊ុន សែន គ្រាន់តែជាអាយ៉ងរបស់គេ។ ការចរចា ត្រូវធ្វើជាមួយវៀតណាមដែលអាចបញ្ជារដ្ឋាភិបាល ហ៊ុន សែន បាន។
Labels:
លោក ហ៊ុន សែន
Tuesday, May 29, 2012
Trust govt, PM tells protesters
PhnomPenhPost
Villagers in Kratie province block the road in January after four people in a group of villagers protesting against alleged land grabbing by the TTY company were shot. Photograph: Heng Chivoan/Phnom Penh Post
Villagers in Kratie province block the road in January after four people in a group of villagers protesting against alleged land grabbing by the TTY company were shot. Photograph: Heng Chivoan/Phnom Penh Post
The premier said protests affect public order and claimed they sometimes become violent in a statement signed last Tuesday and obtained by the Post yesterday.
Eviction worry delays Phnom Penh mega project
PhnomPenhPost
A motorcyclist rides near a proposed US$1.6 billion development site in Russey Keo district, which the Overseas Cambodia Investment Corporation will reportedly delay due to disputes with local residents. Photograph: Derek Stout/Phnom Penh Post
A motorcyclist rides near a proposed US$1.6 billion development site in Russey Keo district, which the Overseas Cambodia Investment Corporation will reportedly delay due to disputes with local residents. Photograph: Derek Stout/Phnom Penh Post
អាស៊ានយល់ព្រមអនុវត្តតាមក្រមប្រតិបត្តិដើម្បីដោះស្រាយជម្លោះសមុទ្រចិន
កម្ពុជាបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (Asean) លើកទី៦ នាវិមានសន្តិភាព នៅថ្ងៃទី២៩ ខែឧសភា នេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិនៃរដ្ឋសមាជិកអាស៊ាន ចំនួន ១០។
គេបានកត់សំគាល់ថា កិច្ចប្រជុំនេះបានគ្របដណ្ដប់ដោយបញ្ហាជម្លោះតានតឹងនៅសមុទ្រចិន ខាងត្បូងរវាងប្រទេសសមាជិកអាស៊ានចំនួនបួនជាមួយប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង ១០ប្រទេស បានយល់ព្រមអនុវត្តតាមក្រមប្រតិបត្តិ ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី និងអហិង្សា រវាងអាស៊ាន និងប្រទេសចិន។
ក្រមប្រតិបត្តិនោះ ត្រូវបានឧត្ដមមន្ត្រីក្រសួងការពារជាតិអាស៊ាន បានពិភាក្សា និងចងក្រងរួចហើយ នៅក្នុងកិច្ចប្រជុំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ នៅក្នុងទីក្រុងភ្នំពេញ គឺផ្នែកតាមសេចក្ដីថ្លែងការណ៍រួមនៅឆ្នាំ២០០២ កន្លងទៅ ដែលមានប្រទេសសមាជិកអាស៊ានទាំង ១០ បានចុះហត្ថលេខា ដើម្បីបន្តដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងនោះដោយសន្តិវិធី។
ក្រមប្រតិបត្តិគេនឹងដាក់ជូនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះដើម្បីសម្រេច។
RFA/Sok Serey
រដ្ឋមន្ត្រីការពារជាតិអាស៊ាន ថតរូបនៅក្នុងថ្ងៃបើកកិច្ចប្រជុំលើកទី៦ នៅវិមានសន្តិភាព នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២។
គេបានកត់សំគាល់ថា កិច្ចប្រជុំនេះបានគ្របដណ្ដប់ដោយបញ្ហាជម្លោះតានតឹងនៅសមុទ្រចិន ខាងត្បូងរវាងប្រទេសសមាជិកអាស៊ានចំនួនបួនជាមួយប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ បានប្រកាសថា រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង ១០ប្រទេស បានយល់ព្រមអនុវត្តតាមក្រមប្រតិបត្តិ ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី និងអហិង្សា រវាងអាស៊ាន និងប្រទេសចិន។
ក្រមប្រតិបត្តិនោះ ត្រូវបានឧត្ដមមន្ត្រីក្រសួងការពារជាតិអាស៊ាន បានពិភាក្សា និងចងក្រងរួចហើយ នៅក្នុងកិច្ចប្រជុំថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ នៅក្នុងទីក្រុងភ្នំពេញ គឺផ្នែកតាមសេចក្ដីថ្លែងការណ៍រួមនៅឆ្នាំ២០០២ កន្លងទៅ ដែលមានប្រទេសសមាជិកអាស៊ានទាំង ១០ បានចុះហត្ថលេខា ដើម្បីបន្តដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងនោះដោយសន្តិវិធី។
ក្រមប្រតិបត្តិគេនឹងដាក់ជូនក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះដើម្បីសម្រេច។
China Provides Military Aid to Cambodia
Chinese defense minister signs military agreement with Cambodia and meets ASEAN defense ministers over South China Sea dispute.
RFA
Liang Guanglie (L) and Tea Banh (R) sign a military cooperation agreement in Phnom Penh,, May 28, 2012.
China will establish a military training facility in Cambodia and provide other defense aid to its Southeast Asian ally in agreements struck during a visit this week by the Chinese defense minister Liang Guanglie to Phnom Penh, officials said.
Liang also met with his counterparts from the Association of Southeast Asian Nations (ASEAN) to diffuse tensions over territorial disputes in the South China Sea, they said.
Liang also met with his counterparts from the Association of Southeast Asian Nations (ASEAN) to diffuse tensions over territorial disputes in the South China Sea, they said.
Suu Kyi Arrives in Thailand
2012-05-29
The Burmese opposition leader leaves the country for the first time in more than two decades.
AFP
Aung San Suu Kyi leaves the Bangkok airport after arriving in Thailand from Rangoon, May 29, 2012.
Burma’s opposition leader Aung San Suu Kyi arrived in Thailand on Tuesday on her first foreign trip in 24 years, during which she will attend international economic talks and visit Burmese refugees and migrants.
The pro-democracy icon’s trip to Bangkok, where she will address the World Economic Forum’s meeting on East Asia on Friday, marks a new step in her political career since her release from house arrest in 2010.
The 66-year-old Nobel laureate, who is expected to meet with Thai Prime Minister Yingluck Shinawatra,, had spent the majority of the past two decades under house arrest in Rangoon during the rule of Burma’s former military junta.
During the brief periods when she was free, she had refused to travel abroad for fear of being refused reentry to her homeland by the generals who considered her a threat to their grip on power.
But following reforms undertaken since Burma’s new, nominally civilian government came to power last year, Aung San Suu Kyi, who leads the opposition National League for Democracy, contested and won a seat in parliament in a landmark vote in April.
Labels:
Mrs. Aung San Suu Kyi
Sunday, May 27, 2012
Free Their Mothers Now
ដោះលែងម្តាយពួកគេទៅ!ដោះលែងម្តាយ ពួកគេទៅ!ដោះលែងម្តាយពួកគេទៅ!
.........................
Free their mothers now! Free their mothers now!Free their mothers now! Free their mothers now!
---------------------
សូមចែកព័ត៌មាននេះបន្ត! Please kindly help share this to our people!
.........................
Free their mothers now! Free their mothers now!Free their mothers now! Free their mothers now!
---------------------
សូមចែកព័ត៌មាននេះបន្ត! Please kindly help share this to our people!
By: ខែ្មរ សុវណ្ណភូមិ
Last of Mondulkiri commune torn down by authorities
PhnomPenhPost
Villager in Rayum commune crying when joint comittee teardwon their home on Friday morning. Photograph: Heng Chivoan/Phnom Penh Post
Villager in Rayum commune crying when joint comittee teardwon their home on Friday morning. Photograph: Heng Chivoan/Phnom Penh Post
Many villagers say they have no idea where they are going to live, and one man vowed to set up a tent for lack of any better options.
Authorities, who have surrounded the village for a week, say the villagers’ homes sit on land belonging to a Vietnamese rubber company. They had set a deadline for villagers to clear out by this morning or be forcibly cleared out. Joint forces including military police and soldiers had already burned more than 50 homes on Tuesday and Wednesday.
Labels:
Mondulkiri Province
Activist monk detained at Wat Botum
PhnomPenhPost
The Venerable Loun Savath (centre), a prominent rights activist, was detained by police, monks and unidentified plain-clothed men yesterday in Phnom Penh. Photograph: Hong Menea/Phnom Penh Post
The Venerable Loun Savath (centre), a prominent rights activist, was detained by police, monks and unidentified plain-clothed men yesterday in Phnom Penh. Photograph: Hong Menea/Phnom Penh Post
Senor members of the monastic community yesterday detained Buddhist monk Loun Savath, an award-winning human rights activist, after he took photos of protesting Boeung Kak lake villagers outside Phnom Penh municipal court.
Monks, police and unidentified men in plain clothes violently forced Loun Savath into a Land Cruiser outside the courthouse and whisked him away from the scene as more than 60 protesters, flanked by about 100 police armed with guns, batons and shields, called for the release of 13 Boeung Kak women who were being questioned inside.
Labels:
Loun Savath
Thursday, May 24, 2012
Arrest/detention of Venerable Monk Loun Sovath Prior to Possible Defrocking
Published on May 23, 2012 by licadhocanada
On May 24, 2012 - Venerable Loun Sovath was arrested and sent for defrocking process. At the time of this video posting, the situation is still unfolding.
កាលពីព្រឹក មិញនេះថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១២ ព្រះតេជព្រះគុណ លួន សាវ៉ាត ត្រូវបានអាជ្ញាធរភ្នំពេញចាប់ខ្លួនហើយ នៅមុខតុលាការក្រុងភ្នំពេញនេះ។ គួរបញ្ជាក់ថាព្រះតេជព្រះគុណ លួន សាវ៉ាត ជាមនុស្សសកម្មម្នាក់ដែលចេញមុខជួយ និង ការពារដល់ប្រជាជន ដែលរងគ្រោះដោយការឆក់ប្លន់ដី ធ្លី ផ្ទះសម្បែងទូទាំងប្រទេស ពីសំណាក់ឈ្មួញដែលឃុបឃិតគ្នាជាមួយនឹងរដ្ឋាភិបាលលោក ហ៊ុន សែន។ ព្រះអង្គធ្លាប់ជួបការធ្វើទុក្ខបុកម្នេញជាច្រើនលើកច្រើនសារដូចជា ការបណ្ដេញពីវត្ត ការហាមឃាត់គ្រប់វត្តអារាមទាំងអស់មិនអោយទទួលយកព្រះអង្គអោយគង់ នៅ ការគំរាមចាប់ខ្លួនជាច្រើនសារ។ មិនតែប៉ុណ្ណោះព្រះអង្គក៏បានចូលរួមឈឺឆ្អាល ប្រឆាំងនឹងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិខ្មែរ ពីសំណាក់ក្រុមហ៊ុនទាំងឡាយដែលជ្រកក្រោមស្លាកអភិវឌ្ឍន៍ផងដែរ។
តើ រដ្ឋាភិបាលភ្នំពេញដែលដឹកនាំដោយលោក ហ៊ុន សែន មានអ្វីផ្សេងទៀតទេក្រៅពីបាញ់សំលាប់ប្រជាជន កម្មករ អ្នកស្នេហាជាតិ អ្នកការពារសម្បត្តិធម្មជាតិ អ្នកការពារប្រជាជន ដើម្បីឈ្មួញ នាយទុន ក្រុមហ៊ុនអស់ទាំងនោះ?
ឈាមខ្មែរនៅ តែហូរ ទឹកភ្នែកខ្មែរនៅតែស្រក់ សម្រែកការឈឺចាប់របស់ខ្មែរនៅតែដង្ហោយ ធនធានធម្មជាតិព្រៃឈើ ត្រី បឹងបួរ រ៉ែ ខ្មែរនៅតែត្រូវគេបំផ្លាញ ដី ផ្ទះសម្បែងខ្មែរនៅតែគេឆក់ប្លន់ ប្រទេសខ្មែរទាំងមូលនៅតែត្រូវបាន យួន ចូលមកគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ បំណុលខ្មែរជំពាក់គេកើនឡើងជាលំដាប់…….តើប្រទេសខ្មែរ ដែលនៅសល់តូចប៉ុនកូនដៃនេះ នឹងត្រូវបានបញ្ចប់នៅនាទីចុងក្រោយនេះក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដ៏មហាឃោរឃៅ យង់ឃ្នង កម្លៅនេះ តើពិតមែនទេ? ប្រជាជនខ្មែរអើយ ប្រជាជនជាទីស្នេហារបស់ខ្ញុំ ប្រជាជនដែលកំពុងតែគាំទ្រ បោះឆ្នោតអោយលោក ហ៊ុន សែន ទាំងងងឹតងងល់ ទាំងងងើល អ្នកនេះហើយជាអ្នករួមចំណែកបំផ្លាញជាតិខ្លួនឯង មាតុភូមិខ្លួនឯងអោយដាច់ដង្ហើមសូន្យសុង “ភ្ញាក់ឡើង ភ្ញាក់ឡើង ភ្ញាក់កំណើតឡើងខ្មែរអើយ”។
Monday, May 21, 2012
Many NGOs Contribute to Cycle of Corruption: Filmmaker (Cambodia news in...
Published on May 16, 2012 by voakhmerservice
Cambodia is facing a cycle of continued aid dependency and corruption, an American filmmaker says. Tim Sorel, who produced the short documentary, "The Trap of Saving Cambodia," told VOA Khmer that local and international NGOs are complicit in the nation's corruption because they allow it or abet it. However, some NGOs are starting to stand up to it and refusing to pay bribes or tolerate other forms of corruption, he said. (Men Kimseng with TV interview in Washington studio.)
