Thursday, May 24, 2012

Arrest/detention of Venerable Monk Loun Sovath Prior to Possible Defrocking


Published on May 23, 2012 by licadhocanada
On May 24, 2012 - Venerable Loun Sovath was arrested and sent for defrocking process. At the time of this video posting, the situation is still unfolding.
កាលពី​ព្រឹក​ មិញ​នេះ​ថ្ងៃ​ទី ២៤ ខែ ឧសភា ឆ្នាំ ២០១២ ព្រះតេជព្រះគុណ លួន សាវ៉ាត ត្រូវ​បាន​អាជ្ញាធរ​ភ្នំពេញ​ចាប់​ខ្លួន​ហើយ នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នេះ។ គួរ​បញ្ជាក់​ថា​ព្រះតេជព្រះគុណ លួន សាវ៉ាត ជា​មនុស្ស​សកម្ម​ម្នាក់​ដែល​ចេញ​មុខ​ជួយ​ និង ការពារ​ដល់​ប្រជាជន​ ដែល​រងគ្រោះ​ដោយ​ការ​ឆក់​ប្លន់​ដី ធ្លី ផ្ទះ​សម្បែង​ទូទាំង​ប្រទេស​ ពី​សំណាក់​ឈ្មួញ​ដែល​ឃុបឃិត​គ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ព្រះអង្គ​ធ្លាប់​ជួប​ការ​ធ្វើ​ទុក្ខបុកម្នេញ​​ជាច្រើន​លើក​ច្រើន​សារ​ដូចជា​ ការ​បណ្ដេញ​ពី​វត្ត ការ​ហាម​ឃាត់​គ្រប់​វត្ត​អារាម​ទាំង​អស់​មិន​អោយ​ទទួល​យក​ព្រះអង្គ​អោយ​គង់​ នៅ ការ​​គំរាម​ចាប់​ខ្លួន​ជាច្រើន​សារ។ មិន​តែ​ប៉ុណ្ណោះ​ព្រះអង្គ​ក៏​បាន​ចូល​រួម​​ឈឺឆ្អាល ​ប្រឆាំង​នឹង​​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ​ខ្មែរ ពី​សំណាក់​ក្រុមហ៊ុន​ទាំង​ឡាយ​ដែល​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍​ផង​ដែរ។
តើ​ រដ្ឋាភិបាល​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មាន​អ្វី​ផ្សេង​ទៀត​ទេ​ក្រៅ​ពី​បាញ់​សំលាប់​​ប្រជាជន កម្មករ អ្នក​ស្នេហា​ជាតិ អ្នក​ការពារ​សម្បត្តិ​ធម្មជាតិ អ្នក​ការពារ​ប្រជាជន ដើម្បី​ឈ្មួញ នាយទុន ក្រុមហ៊ុន​អស់​ទាំង​នោះ?
ឈាម​ខ្មែរ​នៅ ​តែ​ហូរ ទឹកភ្នែក​ខ្មែរ​នៅ​តែ​ស្រក់ សម្រែក​ការ​ឈឺចាប់​របស់​ខ្មែរ​នៅ​តែ​ដង្ហោយ​ ធនធាន​ធម្មជាតិ​ព្រៃឈើ ត្រី បឹង​បួរ រ៉ែ ខ្មែរ​នៅ​តែ​ត្រូវ​គេ​បំផ្លាញ ដី ផ្ទះ​សម្បែង​ខ្មែរ​​នៅ​តែ​គេ​ឆក់​ប្លន់ ប្រទេស​ខ្មែរ​ទាំង​មូលនៅ​តែ​​ត្រូវ​បាន​ យួន ចូល​មក​គគ្រឹកគគ្រេង​​ទាំង​យប់​ទាំង​ថ្ងៃ បំណុល​ខ្មែរ​ជំពាក់​គេ​កើន​ឡើង​ជា​លំដាប់…….តើ​ប្រទេស​ខ្មែរ​ ដែល​នៅ​សល់​តូច​ប៉ុន​កូនដៃ​នេះ នឹង​ត្រូវ​បាន​បញ្ចប់​​នៅ​នាទី​ចុងក្រោយ​នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​​ ហ៊ុន សែន ដ៏​មហា​ឃោរឃៅ យង់ឃ្នង កម្លៅ​នេះ​ តើ​ពិត​មែន​ទេ? ប្រជាជន​ខ្មែរ​អើយ ប្រជាជន​ជា​ទី​ស្នេហា​របស់​ខ្ញុំ ប្រជាជន​ដែល​កំពុង​តែ​គាំទ្រ​ បោះឆ្នោត​អោយ​លោក ហ៊ុន សែន ទាំង​ងងឹតងងល់ ទាំង​ងងើល​ អ្នក​នេះ​ហើយ​ជា​អ្នក​រួម​ចំណែក​បំផ្លាញ​ជាតិ​ខ្លួន​ឯង មាតុភូមិ​ខ្លួន​ឯង​​​​​អោយ​ដាច់​ដង្ហើម​សូន្យសុង “ភ្ញាក់​ឡើង ​ភ្ញាក់​ឡើង ភ្ញាក់​កំណើត​ឡើង​ខ្មែរ​អើយ”។

0 comments:

Post a Comment