Thursday, June 7, 2012

ជំហរ​របស់​គណបក្ស​សិទ្ធិ​មនុស្ស (២)

ជំហរ​របស់​គណបក្ស​សិទ្ធិ​មនុស្ស (១)

លោក កឹម សុខា នឹង​ជួប​ចរចា​ជាមួយ​លោក សម រង្ស៊ី នៅ​ខែ​កក្កដា

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា លោក​នឹង​ទៅ​ជួប​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ខែ​កក្កដា ខាង​មុខ ដើម្បី​ពិភាក្សា​គ្នា​អំពី​គោលការណ៍​នៃ​ការ​រួប​រួម​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ​រវាង​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី។
RFA/Uon Chhin
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​៧ មិថុនា ឆ្នាំ​២០១២។
លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ មិថុនា ថា លោក​រំពឹង​ថា ការ​ជួប​គ្នា​រវាង​រួប​លោក និង​លោក សម រង្ស៊ី លើក​នេះ អាច​រក​ចំណុច​រួម​ដើម្បី​ឈាន​ទៅ​រក​ចំណុច​រួប​រួម​គ្នា​បាន ពីព្រោះ​ថា ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក៏​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​រួបរួម​គ្នា ដើម្បី​រួម​កំលាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​បោះ​ឆ្នោត​ជាតិ​លើក​ទី​៥ ឆ្នាំ​២០១៣ ខាង​មុខ។
លោក កឹម សុខា បាន​ឆ្លើយ​តប​ដូច្នេះ​នៅ​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ផ្ញើ​លិខិត​អញ្ជើញ​លោក កឹម សុខា និង​ថ្នាក់ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ទៅ​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​២៩ ថ្ងៃ​ទី​៣០ ខែ​មិថុនា ខាង​មុខ ដើម្បី​ពិភាក្សា​គ្នា​ស្ដីពី​ការ​បង្រួបបង្រួម​កំលាំង​ប្រជាធិបតេយ្យ​ខ្មែរ​ទាំង​អស់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ និង​ដើម្បី​ដណ្ដើម​ជ័យជំនះ​បញ្ចប់​អំណាច​ផ្ដាច់ការ​ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។
លោក កឹម សុខា បញ្ជាក់​ថា ដោយសារ​ថ្នាក់​ដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស មាន​កម្មវិធី​រវល់​ចាំបាច់​របស់​ខ្លួន​រួច​ហើយ ដូច្នេះ​លោក​សុំ​ឲ្យ​លោក សម រង្ស៊ី កំណត់​យក​ថ្ងៃ​ណា​មួយ​ក៏​បាន​ក្នុង​សប្ដាហ៍​ទី​២ នៃ​ខែ​កក្កដា តាម​ទី​កន្លែង​ណា​ដែល​លោក សម រង្ស៊ី អាច​កំណត់​យក​បាន។

លោក សម រង្ស៊ី គ្រោង​ចូល​ស្រុក​វិញ​ក្រោយ​បោះ​ឆ្នោត​ឃុំ​សង្កាត់

ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ នៅ​​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ចប់។
RFA File
លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកកាសែត​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ីក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។
លោក សម រង្ស៊ី បាន​ប្រកាស​បែប​នេះ​តាម​សន្និសីទ​វីដេអូ ទៅ​កាន់​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​របស់​លោក នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ អណត្តិ​ទី៣  នៅ​យប់​ថ្ងៃ​ទី​០១ ខែ​មិថុនា នា​មុខ​តុលាការ​កំពូល ឬ​អតីត​អាគារ​រដ្ឋ​សភា។
លោក សម រង្ស៊ី នៅ​តែ​បញ្ជាក់​ថា ការ​វិល​មកវិញ​នេះ គឺ​ពុំ​​ត្រូវ​ការ​អោយ​មាន​ការ​សម្រប​សម្រួល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កណ្ដាល លោក សុន ឆ័យ ធ្លាប់​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស សម រង្ស៊ី ឈ្នះ​បាន​សំឡេង​ច្រើន​ដូច​ការ​រំពឹង​ទុក លោក សម រង្ស៊ី នឹង​វិល​មក​កម្ពុជា​វិញ ដោយ​មិន​បារម្ភ​ពី​ទោស​ទណ្ឌ​ប្រឆាំង​រូប​លោក ដែល​ត្រូវ​កាត់​សេចក្ដី​ដោយ​តុលាការ​នា​ពេល​កន្លង​មក​នោះ​ទេ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ប្រទេស​កម្ពុជា ផ្ដន្ទាទោស​អោយ​ជាប់​ពន្ធនាគារ​ជាង ១០​ឆ្នាំ ក្នុង​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ការ​ក្លែង​ឯកសារ​សាធារណៈ ក្លែង​​ឯកសារ​ផែនទី និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

២៧​ឆ្នាំ​ក្រោម​ការ​គ្រប់​គ្រង​អំណាច​របស់​លោក ហ៊ុន សែន

AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។


ភ្នាក់​ងារ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ចាត់​ទុក​ថា ការ​ដឹក​នាំ​រយៈ​ពេល ១​ម៉ឺន​ថ្ងៃ ស្មើ​នឹង ២៧​ឆ្នាំ របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ក្រុម​មេ​ដឹក​នាំ​ដែល​ល្បី​ខាង​ការ​គ្រប់​គ្រង​ប្រទេស​បែប​ផ្តាច់​ការ​បំផុត ក្នុង​ពិភពលោក។
នៅ​ក្នុង​អត្ថបទ​របស់ លោក ប្រេដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ដែល​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត ឌឹ ញូវ យ៉ក ថែម (The New York Time) និង​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ដើម​ខែ​មិថុនា នេះ បាន​សរសេរ​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​ក្រុម​មេ​ដឹក​នាំ​បែប​ជើង​កាង និង​ចិត្ត​ឆៅ ដែល​ជា​ក្រុម​មនុស្ស​ជើង​ខ្លាំង​គ្រប់​គ្រង​បែប​បំភិត​បំភ័យ​ឥត​សំចៃ​ខាង​ការ​ប្រើ​អំពើ​ហិង្សា ប្រហារ​ក្រុម​អ្នក​ជំទាស់​ដោយ​មិន​ខ្លាច​ច្បាប់ និង​អម​ទៅ​ដោយ​កង​កំលាំង​អង្គរក្ស​ផ្ទាល់​ខ្លួន បំពាក់​សព្វាវុធ​គ្រប់​ធុន។

លោក ហ៊ុន សែន ប្រដូច​លោក សម រង្ស៊ី ទៅ​នឹង​សត្វ​ក្អាត់


RFA/Soun Sophalmony
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៥៦ នៅ​ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១២។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង លោក សម រង្ស៊ី ដែល​បាន​អះអាង​ថា រូប​លោក​នឹង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​វៀតណាម ដើម្បី​ឲ្យ​ជួយ​រូប​លោក​បាន​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ។
លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៥៦ នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មិថុនា បាន​ប្រកាស​ថា ប្រទេស​វៀតណាម​មិន​អាច​មាន​សម្ពាធ​លើ​រូប​លោក​បាន​ទេ។ អ្នក​ដែល​មាន​ឥទ្ធិពល​លើ​រូប​លោក គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រៀប​ប្រដូច លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ទៅ​នឹង​សត្វ​ក្អាត់ ដែល​នៅ​ក្នុង​ក្អម ហើយ​ស្រែក​យំ​ឮៗ។ ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​លោក​ពន្យល់​ថា ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ស្រែក​ជេរ​រូប​លោក​ទៀត។ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រតិកម្ម​ទៅ​កាន់ លោក សម រង្ស៊ី ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ថា មាន​អ្នក​ទោស​និរទេស​ម្នាក់ បាន​និយាយ​ថា គេ​មិន​ចាំ​បាច់​ចរចា​ជា​មួយ លោក ហ៊ុន សែន ទេ ព្រោះ លោក ហ៊ុន សែន គ្រាន់​តែ​ជា​អាយ៉ង​របស់​គេ។ ការ​ចរចា ត្រូវ​ធ្វើ​ជា​មួយ​វៀតណាម​ដែល​អាច​បញ្ជា​រដ្ឋាភិបាល ហ៊ុន សែន បាន។

Tuesday, May 29, 2012

Trust govt, PM tells protesters


120528_03
PhnomPenhPost
Villagers in Kratie province block the road in January after four people in a group of villagers protesting against alleged land grabbing by the TTY company were shot. Photograph: Heng Chivoan/Phnom Penh Post
Prime Minister Hun Sen has told villagers they should not to protest in land disputes but rather seek help from authorities following a spate of violent crackdowns on demonstrations.

The premier said protests affect public order and claimed they sometimes become violent in a statement signed last Tuesday and obtained by the Post yesterday.

Eviction worry delays Phnom Penh mega project

120529_07
PhnomPenhPost
A motorcyclist rides near a proposed US$1.6 billion development site in Russey Keo district, which the Overseas Cambodia Investment Corporation will reportedly delay due to disputes with local residents. Photograph: Derek Stout/Phnom Penh Post
The developer of Phnom Penh’s US$1.6 billion Chroy Chungva City project has said ground would not be broken this year, raising questions about the future of the satellite city.

អាស៊ាន​យល់​ព្រម​អនុវត្ត​តាម​ក្រម​ប្រតិបត្តិ​ដើម្បី​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន

កម្ពុជា​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន (Asean) លើក​ទី​៦ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា នេះ ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ ចំនួន ១០។
RFA/Sok Serey
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ថត​រូប​នៅ​ក្នុង​ថ្ងៃ​បើក​កិច្ចប្រជុំ​លើក​ទី​៦ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២។

គេ​បាន​កត់​សំគាល់​ថា កិច្ច​ប្រជុំ​នេះ​បាន​គ្រប​ដណ្ដប់​ដោយ​បញ្ហា​ជម្លោះ​តានតឹង​នៅ​សមុទ្រ​ចិន​ ខាង​ត្បូង​រវាង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​បួន​ជាមួយ​ប្រទេស​ចិន។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២ បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំង ១០​ប្រទេស បាន​យល់​ព្រម​អនុវត្ត​តាម​ក្រម​ប្រតិបត្តិ ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​សន្តិវិធី និង​អហិង្សា រវាង​អាស៊ាន និង​ប្រទេស​ចិន។
ក្រម​ប្រតិបត្តិ​នោះ ត្រូវ​បាន​ឧត្ដម​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាស៊ាន បាន​ពិភាក្សា និង​ចង​ក្រង​រួច​ហើយ នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​ផ្នែក​តាម​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ឆ្នាំ​២០០២ កន្លង​ទៅ ដែល​មាន​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ បាន​ចុះ​ហត្ថលេខា ដើម្បី​បន្ត​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ដោយ​សន្តិវិធី។
ក្រម​ប្រតិបត្តិ​គេ​នឹង​ដាក់​ជូន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ ការបរទេស​អាស៊ាន នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ខាង​មុខ​នេះ​ដើម្បី​សម្រេច។

China Provides Military Aid to Cambodia

Chinese defense minister signs military agreement with Cambodia and meets ASEAN defense ministers over South China Sea dispute.
RFA
Liang Guanglie (L) and Tea Banh (R) sign a military cooperation agreement in Phnom Penh,, May 28, 2012.
China will establish a military training facility in Cambodia and provide other defense aid to its Southeast Asian ally in agreements struck during a visit this week by the Chinese defense minister Liang Guanglie to Phnom Penh, officials said.

Liang also met with his counterparts from the Association of Southeast Asian Nations (ASEAN) to diffuse tensions over territorial disputes in the South China Sea, they said.