សាលាក្ដីខ្មែរក្រហមផ្អាកសវនាការរបស់ខ្លួន នៅព្រឹកថ្ងៃច័ន្ទ ទី២១ ខែឧសភានេះ ព្រោះអវត្តមានរបស់ជនជាប់ចោទ អៀង សារី។
ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម លោកចៅក្រម និល ណុន បានសម្រេចផ្អាកសវនាការដោយសារតែជនជាប់ចោទ អៀង សារី ឈឺ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៖ «ដូច្នេះ អង្គជំនុំជម្រះប្រកាសផ្អាកសវនាការថ្ងៃនេះ ត្រឹមនេះ ហើយសវនាការលើកទៅធ្វើនៅថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១២ ដូចបានជម្រាបរួចហើយ»។
ក្រឡាបញ្ជីតុលាការ លោក ឌុច ផារី បានអានរបាយការណ៍របស់គ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថា ជនជាប់ចោទ អៀង សារី មានបញ្ហារលាកសួត ចាប់តាំងពីថ្ងៃទី១៧ ខែឧសភា មក៖ «លោក អៀង សារី ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់នៃ មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ក្រោមរោគសញ្ញាក្អកជាប់ ពិបាកដកដង្ហើម និងវិលមុខ។ រយៈពេលនៃការព្យាបាល និងតាមដាន បញ្ជាក់ថា លោក អៀង សារី មានរោគវិនិច្ឆ័យរលាកទងសួតស្រួចស្រាល់ បន្ថែមលើរោគ ដែលលោកមានស្រាប់ពីពេលមុន ជំងឺបេះដូង និងសរសៃឈាម»។
របាយការណ៍បន្តថា ជនជាប់ចោទ អៀង សារី ត្រូវសម្រាកព្យាបាលរហូតដល់ព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ទើបចេញបាន។
លោកចៅក្រម និល ណុន ប្រកាសសម្អាងហេតុថា ដោយយោងតាមរបាយការណ៍ពេទ្យ និងការស្នើសុំពីមេធាវីជនជាប់ចោទ គឺលោក ម៉ៃឃើល ខាណាវ៉ាស (Michael Karnavas) ដែលសុំឱ្យផ្អាកសវនាការ ដោយគ្មានការជំទាស់ពីភាគីផ្សេង ហើយស្របតាមច្បាប់អន្តរជាតិ ដែលតម្រូវឱ្យការជំនុំជម្រះត្រូវតែមានជនជាប់ចោទនៅចំពោះមុខ លោកសម្រេចផ្អាកសវនាការនេះ។
សវនាការកន្លងមក ដែលធ្វើតែត្រឹមតែថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ អង្គជំនុំជម្រះនឹងបន្តធ្វើរហូតដល់ថ្ងៃសុក្រ ទី២៥ ឧសភា ដោយស្ដាប់សាក្សីមួយរូប មានរហស្សនាម ឬឈ្មោះសម្ងាត់ថា TCW 487 ដែលមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ថ្លែងថា មានការពាក់ព័ន្ធខ្លាំងនឹងជនជាប់ចោទ អៀង សារី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

0 comments:
Post a Comment