ដោយ វិទ្យុ អាស៊ីសេរី
2012-05-16
រដ្ឋាភិបាលបានបញ្ជូនកម្លាំងទាហាន និងប៉ូលិស ជាច្រើនរយនាក់ ចុះទៅបង្ក្រាបការកាន់កាប់ដីមួយកន្លែងរបស់ពលរដ្ឋប្រមាណ ១ពាន់គ្រួសារ នៅស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាលបានចោទថា ជាការប៉ុនប៉ងបង្កើតតំបន់អបគមន៍ ដឹកនាំដោយឈ្មោះ ប៊ុន រដ្ឋា។ តាមប្រភពពីប្រជាពលរដ្ឋពីកន្លែងកើតហេតុ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធធ្វើការបង្ក្រាប ដោយមានការបាញ់រះបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែឧសភា នេះ។
កងកម្លាំងប្រដាប់អាវុធបានចូលកាន់កាប់តំបន់កើតហេតុនោះហើយ គឺស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ក្រុមប្រជាពលរដ្ឋក៏បាននាំគ្នាចាកចេញពីទីនោះ ដោយសារភ័យខ្លាចមានការបង្ក្រាប ឬចាប់ខ្លួនណាមួយពីក្រុមសមត្ថកិច្ច។
កម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលកំពុងតែស្វែងរកចាប់ខ្លួន មនុស្ស ៥នាក់ ដែលរដ្ឋាភិបាលចោទថា ជាមេខ្លោងអនាធិបតេយ្យ ក្នុងនោះមានឈ្មោះ ប៊ុន រដ្ឋា ប៊ុន ឆន សុខ តុង ម៉ា ឆាង និង ខាត់ សារឿន។
បក្សសមរង្ស៊ីថ្កោលទោសចំពោះការបាញ់ប្រហារ
គណបក្ស សម រង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយ ថ្កោលទោសចំពោះសមត្ថកិច្ចដែលបានប្រើអំពើហិង្សាបាញ់ប្រហារមកលើ ពលរដ្ឋពេលប៉ះទង្គិចគ្នាក្នុងរឿងជម្លោះដីធ្លីនេះ។
ក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី នៅថ្ងៃទី១៦ ខែឧសភា បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋាភិបាល ចាប់ជនដៃដល់ដែលបាញ់ប្រហារប្រជាពលរដ្ឋនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខែត្រក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឲ្យបាន និងត្រូវស្វែងរកអ្នកបញ្ជានៅពីក្រោយខ្នងករណីនេះយកមកផ្ដន្ទាទោស តាមច្បាប់។
កងកម្លាំងប្រដាប់អាវុធបានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ នៅខណៈពួកគេបានចូលទៅបង្ក្រាបប្រជាពលរដ្ឋប្រមាណ ១.០០០គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន កាសូទីម (Kasotim) នៅឃុំកំពង់ដំរី នោះ។
គណបក្ស សម រង្ស៊ី បានចាត់ទុកទង្វើនេះ គឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋយ៉ាង ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធានា និងការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ប្រតិកម្មរបស់រដ្ឋាភិបាល
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកសោកស្ដាយចំពោះការផ្ទុះអាវុធត្រូវក្មេងស្រីបណ្ដាលឲ្យស្លាប់ នេះ។ ប៉ុន្តែលោកបញ្ជាក់ថា គោលបំណងរបស់រដ្ឋាភិបាល គឺកម្លាំងចុះទៅបង្ក្រាបក្រុមរបស់ឈ្មោះ ប៊ុន រដ្ឋា ដែលមានបំណងចង់ធ្វើអបគមន៍។
លោក ខៀវ សុភ័គ បញ្ជាក់ថា រដ្ឋាភិបាលទទួលខុសត្រូវចំពោះករណីក្មេងស្រីស្លាប់នៅក្នុង ប្រតិបត្តិការនេះ។ លោកបានអះអាងថា សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនក្រុមរបស់ ប៊ុន រដ្ឋា ដែលមានគ្នាចំនួន ៥នាក់។
លោក ខៀវ សុភ័គ បានបញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានការដឹកនាំកងកម្លាំងទៅ បង្ក្រាបនោះថា កន្លងមកមានពួកអនាធិបតេយ្យមួយក្រុម ដែលជាអ្នកដឹកនាំ និងជាសមាជិកនៃមាគមអ្នកប្រជាធិបតេយ្យ ដឹកនាំដោយឈ្មោះ ប៊ុន រដ្ឋា បានប្រព្រឹត្តល្មើសច្បាប់។
ការប្រព្រឹត្តបទល្មើសនេះ មាន ៦ចំណុច គឺទី១ ក្រុមនេះបានតាំងខ្លួនធ្វើការជំនួសអាជ្ញាធររដ្ឋ ដោយបានធ្វើការវាស់វែងដីធ្លីបែងចែកឲ្យប្រជាជន ដែលខ្លួនបានបោកបញ្ឆោតឲ្យចូលជាសមាជិកសមាគមអ្នកប្រជាធិបតេយ្យ។ ទី២ បានរារាំងសមត្ថកិច្ចនគរបាល មិនឲ្យបំពេញតួនាទីក្នុងការចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលកំពុង ស្នាក់នៅក្នុងមូលដ្ឋាន។ ទី៣ គឺបានចាប់ខ្លួនយោធា ២រូប បង្ខាំងទុក និងបានដកហូតយកអាវុធ ២ដើម ដោះយកគ្រាប់ចេញ។
ទី៤ ធ្លាប់បានដឹកនាំធ្វើបាតុកម្មខុសច្បាប់បិទផ្លូវជាតិជាច្រើនលើក ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ទី៥ ក្រុម ប៊ុន រដ្ឋា បានបង្កើតភូមិថ្មីមួយចំនួន ហើយប្រកាសរំសាយភូមិចាស់ នៅក្នុងឃុំកំពង់ដំរី ដែលបានដាក់បារាសឆែកឆេរ គំរាមកំហែងប្រជាពលរដ្ឋ ឆក់ប្លន់ និងវ៉ៃធ្វើបាបប្រជាពលរដ្ឋ ដែលមិនស្ដាប់តាមក្រុមរបស់ពួកគេ និងទី៦ បានគាបសង្កត់អ្នកដឹកនាំក្នុងភូមិ ឃុំ មិនឲ្យទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ច និងបង្ខាំងប្រជាពលរដ្ឋមិនឲ្យចេញពីតំបន់ដែលខ្លួនគ្រប់គ្រង។
ទោះបីជាមានការបំភ្លឺពីខាងមន្ត្រីរដ្ឋាភិបាលដូច្នេះក្ដី ក្រុមមន្ត្រីសិទ្ធិមនុស្ស និងអ្នកវិភាគសង្គម បានលើកឡើងថា វាជារឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ក្រុមអ្នកវិភាគសង្គមបានពន្យល់ថា ប្រជាពលរដ្ឋនៅតំបន់ឃុំកំពង់ដំរី ដែលដឹកនាំដោយ ប៊ុន រដ្ឋា នោះ មិនមែនមានបំណងចង់ធ្វើអបគមន៍អ្វីទេ។ ការសម្រេចចិត្តធ្វើដូច្នេះ ដោយសារតែពួកគេអស់ជំនឿទៅលើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងតុលាការជាដើម ដែលមិនបានដោះស្រាយបញ្ហាជម្លោះដីធ្លីជូនពួកគាត់ឲ្យបានសមរម្យនា ពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

COOKOO LUULUU ពី LOS ANGELES :
នៅស្រុកខ្មែរបច្ចូប្បន្ន អ្នកដឹកនាំដែលនៅក្រោមឱវ៉ាទយួនដាច់ថ្លៃ ទង្វើបែបនេះ វាជារឿងសាមញ្ញទេ ទីណាមានការអភិវឌ្ឍន៏ ទីនោះនិងមានការបងូរឈាមជាមិនខាន រវៀងអ្នកមានអំនាច និងប្រជាពលរដ្ឌមូលដ្ឌានដ៏ក្រីក្រ។
2012-05-17 07:22
អ្នកអានអនាមិក :
Most of the solution of Cambodia is fighting the human, use the power,that effective to the people and poorest people, and after that they say " will respond to what happened " but are all resolution it is only promised .
2012-05-17 06:28
SROK Khmer :
This is the only a solution for Cambodia Government, as Chhut Wuthy and Chea Vichea story and so on, They had nothing beside killing out to solve any problem
2012-05-17 05:36
អ្នកអានអនាមិក ពី PP :
លោក ហ៊ុន សែន ធ្វើបែបនេះគឺដើម្បីបំបាក់ស្មារតីក្រុមអ្នកតវារឿងដីធ្លី និងបំបាក់ស្មារតីដល់អ្នកបោះឆ្នោតដែលជាជនជាតិខែ្មរ។
2012-05-17 05:24
អ្នកអានអនាមិក :
មើលមតិទាំងអស់. ដូចដែលយើងដឹងស្រាប់ហើយថាឲ្យតែឈ្មោះថាក្រុមហុ៝ន គឺគ្មានអ្នកណាអាចប្រឆាំងបានឡើយព្រោះថារដ្ឋាភិបាល សម័យតេជោជារដ្ឋាភិបាលបំរើអ្នកមាន។
2012-05-17 05:24
មតិ
ចុចត្រង់នេះដើម្បីបន្ថែមយោបល់របស់អ្នក