ដោយ ជិន ជេដ្ឋា
2012-05-17
ចៅក្រមសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ កោះហៅសាក្សីសំខាន់ម្នាក់ទៅស្បថមុននឹងឲ្យចូលខ្លួនឆ្លើយបំភ្លឺ ក្នុងសំណុំរឿងឃាតកម្មទៅលើប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្ត្រីប៉េអឹមម្នាក់ឈ្មោះ អ៊ិន រតនា។ តាមការឲ្យដឹងពីមន្ត្រីសាលាដំបូងខេត្តកោះកុង សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សាក្សីសំខាន់ដែលត្រូវចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា មានពីររូប គឺកញ្ញា ផន បុប្ផា និងកញ្ញា អូលេស្យា ផ្លូឃី (Olesia Plokhii)។ អ្នកទាំងពីរជាអ្នកយកព័ត៌មានរបស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ហើយបានរួមដំណើរជាមួយលោក ឈុត វុទ្ធី ក្នុងគ្រាដែលមានការប្រទូសរ៉ាយគ្នា រហូតដល់មានការបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ទោះជាយ៉ាងណាគេឃើញមានវត្តមានតែកញ្ញា ផន បុប្ផា ម្នាក់ប៉ុណ្ណោះ ដែលបានចូលខ្លួនមកបំភ្លឺតាមដីកាកោះលេខ70/03 5 2012 របស់សាលាដំបូងខេត្តកោះកុង។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីចៅក្រមស៊ើបសួរ លោក មីន មករា បានទេ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ដោយលោកបញ្ជាក់ថា វាស្ថិតនៅក្នុងក្រមនីតិវិធីស៊ើបសួររបស់លោក។
នៅព្រឹកថ្ងៃទី១៧ ខែឧសភា នេះដែរ កូនប្រុស និងក្រុមគ្រួសាររបស់លោក ឈុត វុទ្ធី បានស្នើសុំដកសម្ភារៈដែលមិនជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មកាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ មានដូចជា កាមេរ៉ា ទូរស័ព្ទដៃ និងម៉ាស៊ីនGPSជាដើម របស់លោក ឈុត វុទ្ធី តាមរយៈសមាគមអាដហុក (ADHOC) ទៅតុលាការ។ ការស្នើសុំនេះត្រូវបានព្រះរាជអាជ្ញារង ខេត្តកោះកុង លោក ស្រី មាកនី ឆ្លើយតបភ្លាមៗថា សូមឲ្យក្រុមគ្រួសាររបស់លោក ឈុត វុទ្ធី ធ្វើលិខិតស្នើសុំដកសម្ភារៈផ្លូវការទៅកាន់ខាងលោកទើបបាន។ ពេលនេះអ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ កំពុងជួយសម្រួលលើលិខិតស្នើសុំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

0 comments:
Post a Comment